មិនត្រឹមតែ........ថែមទាំង
V(Vた・Vない・V辞書)
い 形 +上に
な 形+な/である
N+の/である
① 前の事柄と同じ方向の事柄(プラスとプラス・マイナスとマイナス)を「それに」 という気持ちで加える。
→ប្រើប្រាស់ក្នុងការបន្ថែមនូវរឿងរ៉ាវដែលមានទិសដៅដូចគ្នាទៅនឹងរឿងរ៉ាវខាងមុខ (វិជ្ជាមាន +វិជ្ជាមាន / អវិជ្ជាមាន +អវិជ្ជមាន) ដោយក្នុងអារម្មណ៍ដូចនឹង”លើសពីនេះទៅទៀត”។
② 後に、命令・禁止・依頼・勧誘など、相手への働きかけの文が来ない。
→ប្រយោគខាងក្រោយ មិនអាចជាប្រយោគបង្ហាញពីទង្វើដែលហៅទៅកាន់ដៃគូរ ដូចជា បញ្ជា / ហាមប្រាម / ពឹងពាក់ / បបួរជាដើម។
③ 「A うえに B」 A と B=いいこと+いいこと、または、悪いこと+悪いこと 。
→ទម្រង់「A うえに B」គឺសម្រាប់បង្ហាញ A និង B= រឿងល្អ+រឿងល្អ , ឬ រឿងអាក្រក់ +នឹងរឿងអាក្រក់ ។
④ ”うえに”は一つの文に1回しか使えません。もっとたくさんのことが言いたい場合はN3で勉強した”~も~し、~も~し、~。”と一緒に使いましょう。
→ទម្រង់”うえに” អាចប្រើបានតែម្តង ក្នុងប្រយោគមួយតែប៉ុណ្ណោះ។ ប្រសិនជាក្នុងករណីចង់និយាយអ្វីច្រើនជាងនេះ អ្នកអាចប្រើប្រាស់ជាមួយទម្រង់ ”~も~し、~も~し、~。”ផងដែរ ។
1、
今日は気温が低いうえに風も強いので、とても寒く感じる。
→ដោយសាថ្ងៃនេះ មិនត្រឹមតែសីតុណ្ហភាពទាប ហើយខ្យល់ខ្លាំងទៀត ពិតជាមានអារម្មណ៍ថា រងារ ។
2、
小さな違反をしただけなのに、警察に呼ばれたうえ、罰金まで払わされた。
→គ្រាន់តែធ្វើខុសច្បាប់តូចតាចប៉ុណ្ណឹងសោះ មិនត្រឹមតែត្រូវប៉ូលីសហៅទេ ថែមទាំង ត្រូវបានគេផាកពីន័យទៀត។
3、
道に迷ったうえに、雨にまで降られた。
→មិនត្រឹមតែវង្វេងផ្លូវទេ ថែមទាំងត្រូវទទឹកភ្លៀងទៀត។
4、
彼女はとても頭がいいうえに一生懸命勉強する。
→នាងមិនត្រឹមតែឆ្លាត ហើយខិតខំរៀនសូត្រទៀត។
5、
彼女は性格が悪いうえに会った女性の中で一番醜いです。
→នាង មិនត្រឹមតែមានចរិកអាក្រក់ទេ ហើយជានារីម្នាក់ដែលមុខមាត់អាក្រក់ជាងគេក្នុងចំណោមនារីដែលខ្ញុំបានជួប។
6、
彼の妹本人は美人の上に性格も良い/成績優秀なうえ、スポーツもよくできる。
→ប្អូនស្រីរបស់គាត់ មិនត្រឹមតែជាស្រីស្អាតនោះទេ ថែមទាំងមានចរិកល្អទៀត / មិនត្រឹមតែមានពិន្ទុល្អនោះទេ ថែមទាំងពូកែកីឡាទៀត។
7、
今日は曇っている上に風が強いので、とても寒く感じられる。
→ដោយសារតែថ្ងៃនេះមិនត្រឹមតែមានពពកខ្មៅទេ ថែមទំាងមានខ្យល់ខ្លំាងទៀត អញ្ចឹងហើយមានអរម្មណ៍ថារងាខ្លំាង។
8、
昨日はごちそうになった上、お土産までいただき、ありがとうございました。
→ម្សិលមិញអ្នកមិនត្រឹមតែប៉ាវខ្ញុំញ៉ាំអីនោះទេហើយថែមទាំងឲ្យកាដូរខ្ញុំទៀត ខ្ញុំពិតជាអរគុណណាស់។
9、
今どきの若者は敬語も使えない上、礼儀も知らない。
→ក្មេងៗនាពេលបច្ចុប្បន្នមិនត្រឹមតែមិនចេះប្រើភាសាគួរសមទៅហើយ សូម្បីតែសុជីវធម៌ក៏មិនដឹងដែរ។
10、
この機械は使い方が簡単な上に、小型で使いやすい。
→ម៉ាស៊ីនមួយនេះ មិនត្រឹមតែ មានរបៀបប្រើប្រាស់ងាយស្រួលទេ ថែមទាំង មានរាងតូច ងាយស្រួលប្រើ។
11、
今日は仕事でミスをした上に、終電にも乗り遅れてしまった。
→ថ្ងៃនេះ មិនត្រឹមតែ ធ្វើអោយមានកំហុសនៅលើការងារទេ ថែមទាំង ទៅយឺតរថភ្លើងជើងចុងក្រោយទៀត។
12、
彼の話が長い上に、要点がはっきりしないから、聞いている人は疲れる。
→ការនិយាយរបស់គាត់ មិនត្រឹមតែវែងទេ ថែមទាំង ចំនុចសំខាន់ មិនច្បាស់ទៀត ដូច្នេះ អ្នកដែលកំពុងស្តាប់គាត់ គឺនឿយហត់។
13、
今日はご馳走になった上、おみやげまで頂き、ありがとうございました。
→ថ្ងៃនេះមិនត្រឹមតែ បានអាហារមួយពេល ថែមទាំងទទួលបានអំណោយទៀត ខ្ញុំសូមអរគុណច្រើន។
14、
この本は漢字が多い。その上字が小さいので、子供には読みにくい。
→សៀវភៅនេះ មានកាន់ជីច្រើន ហើយមិនត្រឹមតែប៉ុណ្ណឹង ថែមទាំងអក្សរតូចទៀត សម្រាប់កូនក្មេងគឺពិបាកអានហើយ។
Audio