http://4238-ch4-v53.uzlove.life Share To You

ទូទៅ / នៅជប៉ុនបើបាត់ឥវ៉ាន់គួរធ្វើដូចម្តេច?

ទោះជាយើងមានការប្រុងប្រយ័ត្នប៉ុណ្ណាក៏ដោយ មានពេលខ្លះក៏នៅតែមានការធ្វេសប្រហែសដោយអាចភ្លេចឬជ្រុះរបស់បាត់។សង្ឃឹមថាអ្នកនឹងមិនមានរឿងទាំងនេះកើតឡើងពេលទៅប្រទេសជប៉ុន តែបើកើតឡើងហើយសូមកុំអស់សង្ឃឹម ពីព្រោះខាងក្រោមនេះជាមតិខ្លះៗដែលអាចជួយអ្នកបាន។

 បាត់កាបូបលុយ

ដំបូង អ្នកត្រូវត្រលប់ទៅកន្លែងដើមដែលបាត់របស់នោះជាមុនសិន បន្ទាប់មកប្រសិនបើនៅតែរកមិនឃើញ អ្នកអាចទៅទីស្នាក់ការប៉ូលីសដែលនៅជិតជាងគេ ដែលគេហៅថាKouban ជាធម្មតាទីស្នាក់ការប៉ូលីសគឺស្ថិតនៅក្បែរចំណតរថភ្លើង។

ប៉ូលីសអាចសួរសំនួរខ្លះៗដែរទាក់ទងជាមួយពេលវេលា រូបរាងរបស់ដែលបាត់របស់អ្នក ហើយអោយអ្នកទុកលេខទូរស័ព្ទសំរាប់ទាក់ទង ទោះជាលេខទូរស័ព្ទរបស់អ្នកមិនមែនជាលេខក្នុងប្រទេសជប៉ុនក៏ដោយ ប៉ុន្តែប្រសិនបើអ្នកពិតជាមិនមានលេខសំរាប់ទាក់ទង នៅថ្ងៃបន្ទាប់ឬប៉ុន្មានថ្ងៃក្រោយមកអាចទៅសាកសួរពត៌មានម្តងទៀតបាន។


ហេតុអ្វីក៏និយាយថាកុំអស់សង្ឃឹម?

 ពីព្រោះជនជាតិជប៉ុនភាគច្រើនគឺមានទំលាប់មិនយកឥវ៉ាន់របស់គេ ទោះបីជាពួកគេរើសបានទូរស័ព្ទឬកាបូបលុយក៏ពួកគាត់មិនឆែកមើលដែរ ហើយនឹងប្រគល់ជូនប៉ូលីសដោយឯកឯង។ពិតប្រាកដណាស់ ក៏មានមនុស្សមួយចំនួនតូចអាចយករបស់គេដែរ ប៉ុន្តែនៅប្រទេសជប៉ុនរឿងប្រភេទនេះពិតជាកម្រជួបណាស់។

 និយាយពីរឿងនេះ គឺមានការទាក់ទងយ៉ាងសំខាន់ជាមួយការអប់រំនៅសាលាជប៉ុន។សឹងតែគ្រប់សាលាទាំងអស់គឺមាន”ប្រអប់ទទួលយករបស់បាត់” ប្រសិនបើកូនសិស្សរើសបានរបស់គេត្រូវដាក់ចូលក្នុងប្រអប់នោះ។ហើយម្យ៉ាងទៀត ជនជាតិជប៉ុនយល់ថានៅពេលយើងធ្វើអំពើល្អដោយរើសបានឥវ៉ាន់គេហើយអោយប៉ូលីសទុក នៅពេលដែលខ្លួនឯងបាត់ឥវ៉ាន់នឹងអាចរកឃើញដូចគ្នា។


ដូច្នេះ ប្រសិនបើអ្នកបាត់ឥវ៉ាន់ ចូលកុំអស់សង្ឃឹមក្នុងការស្វែងរក។ ជូនពរអោយអ្នកមានភាពរីករាយក្នុងដំណើរកំសាន្តនៅជប៉ុន។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?