http://4238-ch4-v53.uzlove.life Share To You

ទូទៅ / ធ្វើយ៉ាងណាអាចភ្ជាប់Wi-Fi Free នៅជប៉ុនបាន?

ធ្វើយ៉ាងណាអាចភ្ជាប់Wi-Fi Free នៅជប៉ុនបាន?

Internet ​បានក្លាយទៅជាតំរូវការដ៏ចាំបាច់សំរាប់អ្នកទេសចរណ៏ពេលទៅដល់ប្រទេសផ្សេង ជាពិសេសនៅពេលចង់ទាក់ទងជាមួយអ្នកផ្ទះ ឬមិត្តភក្តិ។ហើយអ្វីដែលសំខាន់នោះគឺនៅពេលមានInternet យើងអាចស្វែងរកទីតាំងចំណតរថភ្លើង មន្ទីពេទ្យ Shopping mall សួនកំសាន្ត ភោជនីយដា្ឋន និងកន្លែងផ្សេងៗដែលចង់ទៅបានយ៉ាងងាយ។

នៅប្រទេសជប៉ុន​  Wi-Fi​មិនពិបាករកទេ​ដោយសារមានក្រុមហ៊ុនផ្តល់សេវាកម្មInternet អាចភ្ជាប់ Wi-Fiស្ទើរគ្រប់កន្លែងបាន ហើយថែមទាំងអាចប្រើ Freeបានទៀត។ខាងក្រោមនេះជាឈ្មោះApp និងWebsite ដែលអ្នកអាចភ្ជាប់សេវាកម្ម Wi-Fiបានមិនចាំបាច់ព្រួយបារម្ហ។

#1. Japan.Fee Wi-Fi

Japan.Fee Wi-Fi ជាApp របស់ការិយាល័យទេសចរណ៍ជាតិ ដែលមានការសហការណ៏ជាមួយភ្នាក់ងារផ្សេងទៀត។ Japan.Fee Wi-Fiសង្ឃឹមថាភ្ញៀវទេសចរណ៏មកលេងប្រទេសជប៉ុនអាចស្វែងរកកន្លែងភ្ជាប់ Wi-Fi Free នៅគ្រប់ទិសទីបាន។

#2. Japan Connected-Free Wi-Fi

Japan Connected-Free Wi-Fiគឺជាកម្មវិធី Freeមួយដែលអាចភ្ជាប់ Wi-Fi ប្រមាណជា 130,000​ទីតាំង។កម្មវិធីនេះសំខាន់គឺផ្តោតលើស្ថានីយ៍រថភ្លើង Shinkansen និងចំណត JRនៅក្រុងតូក្យូ ផ្លូវក្រោមដីក្រុងតូក្យូ​ តំបន់ទេសចរណ៏ និងតាមហាងទិញទំនិញមួយចំនួន។

#3. Tabimori

Tabimoriជាកម្មវិធីដែលផ្តល់ជូនពីព្រលានយន្តហោះអន្តរជាតិណារីតា ហើយវាអាចប្រើរួមគ្នាជាមួយ Japan-Connected Free​ Wi-Fi​បាន។កម្មវិធីនេះសំខាន់គឺផ្តោតលើការធ្វើចរាចរណ៏ រូបិយប័ណ្ណ ហិរញ្ញវត្ថុ ពត៌មានទាក់ទងជាមួយShopping និងភោជនីយដ្ឋាន។

#4. Travel Japan Wi-Fi

 កម្មវិធីនេះអាចភ្ជាប់ Wi-Fi អោយតាមកន្លែងសំរាប់ភ្ញៀវទេសចរណ៏ក្រៅនិងក្នុងប្រទេស។ វាមានប្រមាណ60,000កន្លែងក្នុងទូទាំងប្រទេសដែលអាចភ្ជាប់ Wi-Fi​បាន។ក្រៅពីភ្ជាប់ Wi-Fi​ Free​ ប្រសិនបើអ្នកចង់ភ្ជាប់ជាមួយហាងដែលត្រូវបង់លុយដូចជា McDonald​ក៏អាចបញ្ចូលកូដរួចបង់លុយតាមរយះកម្មវិធីនេះក៏បាន។

#5. Wi2 300

Wi2 300ជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេតធំជាងគេនៅជប៉ុន។ ក្រុមហ៊ុនមានការសហការណ៏ជាមួយ Travel Japan Wi-Fi​ និងភ្នាក់ងារផ្សេងទៀត។ក្នុងទូទាំងប្រទេសមាន ប្រមាណ200,000កន្លែងអាចភ្ជាប់ Wi-Fi​ បាន។កម្មវិធីនេះផ្តោតសំខាន់ទៅលើបរិវេណព្រលានយន្តហោះ រថយន្តក្រុង ស្ថានីយ៍រថភ្លើង ភោជនីយដ្ឋាន សូម្បីតែនៅលើកំពូលភ្នំFujiក៏អាចប្រើ Wi-Fi បានដែឬ។តំលៃប្រើប្រាស់សេវាកម្មនេះគឺ6ម៉ោង=350យេន មួយអាទិត្យ=2,000យេន។​ អ្នកអាចប្រើជាមួយទូរស័ព្ទដៃ ឬកុំព្យូទ័របានទាំងអស់ លើសពីនេះក្រុមហ៊ុនមានការFree ជូនភ្ញៀវទេសចរណ៏ដែលទៅលេង Kobeរយះពេលមួយអាទិត្យទៀតផង។នៅពេលទៅដល់ប្រទេសជប៉ុនកុំភ្លេចសាកល្បងជាមួយខាងលើ​ Appនេះ។អ្នកអាចប្រើInternet ដោយស្រួល ចង់Call ទៅកាន់មនុស្សជាទីស្រលាញ់ពេលណាក៏បាន ចង់Post រូបពេលណាក៏បាន នៅចាំអីទៀត?

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?