វប្បធម៏ប្រពៃណី / តើជនជាតិជប៉ុនធ្វើអ្វីមួយក៏ត្រូវតែទៀងម៉ោងដែរឬទេ?

តើជនជាតិជប៉ុនធ្វើអ្វីមួយក៏ត្រូវតែទៀងម៉ោងដែរឬទេ?

មានគេនិយាយថា ជនជាតិជប៉ុនមានទំលាប់មួយគឺមិនថាធ្វើអ្វីមួយគឺត្រូវតែទៀងម៉ោងទាំងអស់ ដូចជាជិះរទះភ្លើង ឡានក្រុង រឺក៏ហៅឡានតាក់ស៊ីគឺសុទ្ធតែទៀងម៉ោងជានិច្ច។ទាំងអស់គ្នាត្រូវទៅដល់និងត្រៀមខ្លួនអោយបានមុនយ៉ាងហោចណាស់ប្រាំទៅដប់នាទីនៅកន្លែងណាត់ជួបឬកន្លែងធ្វើការ។ទោះជា បុគ្គលិកធ្វើការនៅម៉ោងប្រាំបួនព្រឹក ក៏ត្រូវអោយទៅដល់ក្រុមហ៊ុននៅម៉ោងប្រាំបីសែសិបប្រាំនាទីដែរ ហើយពេលទៅដល់ត្រូវបើកកំព្យូទ័រភ្លាម។ជាក់ស្តែង មិត្ត​ភក្តិជនជាតិជប៉ុនម្នាក់ធ្លាប់បានប្រាប់ថា ទោះជាចម្ងាយពីផ្ទះទៅក្រុមហ៊ុនរបស់គាត់ត្រូវចំណាយពេលវេលាតែសាមសិបនាទីក៏ដោយ ប៉ុន្តែគាត់ត្រូវចេញពីផ្ទះអោយបានមុនមួយម៉ោង។ប៉ុន្តែក៏មិនមែនគ្រប់ការងារទាំងអស់គឺសុទ្ធតែទៀងម៉ោងដែរ នៅទីនេះមានឧទាហរណ៏ជាក់ស្តែងមួយ នោះគឺការថែមម៉ោងធ្វើការ។អ្នកទាំងអស់គ្នាសុទ្ធតែដឹង ជនជាតិជប៉ុនភាគច្រើនគឺយកចិត្តទុកដាក់ចំពោះការងារ ហើយក៏សឹងតែថែមម៉ោងធ្វើការស្ទើររាល់ថ្ងៃ រាល់យប់។ទោះជាដល់ម៉ោងចេញពីធ្វើការ ក៏ពួកគាត់មិនបិទកុំព្យូទ័រដែរ។ដោយឡែក វាពិតជាបានក្លាយជាទំលាប់ក្នុងជីវភាពប្រចាំថ្ងៃបាត់ទៅហើយ ប្រសិនបើអោយពួកគាត់ចេញពីធ្វើការមុនម៉ោង ហើយទៅផ្ទះបែរជាធ្វើអោយពួកគាត់មិនទំលាប់ទៅវិញ។

ប្រសិនបើថៅកែនៅការិយាល័យ បុគ្គលិកគឺមិនអាចចេញមុនថៅកែបានទេ។ហើយពួកគេក៏មិនអោយមិត្តរួមការងារជួយការងាររបស់ខ្លួនដែរ ពីព្រោះខ្លាចបាត់បង់ភាពជឿជាក់ពីថៅកែ។ជាក់ស្តែង ពួកគេមិនដែលមានអារម្មណ៏ស្អប់ នៅពេលមានការងារធ្វើច្រើននោះទេ។មានពេលខ្លះ ក៏មានអ្នកងប់នឹងការងារ ហើយពួកគាត់ពិតជាមានមោទនភាពចំពោះខ្លួនឯង។ប្រសិនបើអ្នកឃើញទង្វើរទាំងនេះ គឺជាអកប្បកិរិយានិងទំលាប់ពិតប្រាកដរបស់ជនជាតិជប៉ុនហើយ។

ចំពោះបញ្ហានេះ តើអ្នកយល់ថាយ៉ាងម៉េចដែរ?ជាពិសេស ប្រសិនបើអ្នកកំពុងចាប់ផ្តើមធ្វើការនៅជប៉ុន?

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?