http://4238-ch4-v53.uzlove.life Share To You

ទូទៅ / ទិចនិកទាំង 5 សម្រាប់ជំនួយដល់ការធ្វើ តេស្ត読解កម្រិតN2

ទិចនិកនៃការធ្វើតេស្ត読解កម្រិតN2

តើអ្នកមានដែលស្រាវជ្រាវ ឬ ដឹងពីទិចនៃការធ្វើតេស្ត読解កម្រិតN2 ទេ?

មានសិស្សជាច្រើប្រហែលជាពិបាកចិត្ត និង ខ្វល់ខ្វាយការប្រលងសមត្ថភាពភាសាជប៉ុនJLPT ហើយអ្វីដែលបារម្ភ និងខ្លាចជាងគេនោះគឺ 読解(どっかい) សមត្ថភាពការអាន ។

តោះ! ឥលូវខ្ញុំសូមបង្ហាញពី គន្លឹះខ្លះ សម្រាប់អ្នកទាំងអស់គ្នាធ្វើការសាកល្បងដោយខ្លួនឯង តែមិនមានន័យថា ត្រូវ១០០ ភាគរយទេ គ្រាន់ទុកជាមួយសម្រាប់ពេលអ្នកធ្វើមិនចេញ។

ដំបូងអ្នកត្រូវដឹងពីចំនួន និងពិន្ទុកនៃ ការប្រលងសិន។

លំហាត់読解នៃកម្រិតN2 គេចែកជា លំហាត់ប្រភេទ នោះគឺ

1 អំណានខ្លីៗ (短文)ដែលមានចំនួន 5 លំហាត់ ហើយ ក្នុងលំហាត់1 បាន 2ពិន្ទុ(មានន័យប្រសិនជាអ្នកធ្វើត្រូវទាំងអស់ អ្នកបានតែ 10ពិន្ទុ ប៉ុណ្ណោះ)

2 អំណានមិនខ្លីមិនវែង(中文) ដែលមានចំនួន 3 ទៅ 4 លំហាត់ ហើយ ក្នុងមួយ លំហាត់ អាចមាន 2សំនួរ ឬ 3សំនួរ បើគិតជាសំនួរ សរុបអាចមានចាប់ពី 7 ទៅ 9 សំនួរ ហើយក្នុង 1សំនួរ បាន 3ពិន្ទុ (មានន័យប្រសិនជាអ្នកធ្វើត្រូវទាំងអស់ អ្នកបានតែ ចាប់ពី 21ពិន្ទុ ឬ 27ពិន្ទុក )

3 អំណានវែងៗ (長文) ដែលមានតែ 1លំហាត់ទេ ហើយក្នុងនោះមាន 3សំនួរ ដោយក្នុង1 សំណួរ 4 ពិន្ទុ

4 អំណានប្រៀបធៀប ឬ អំណានសម្តីបុគ្គលិក2នាក់ ដែលមានតែ 1លំហាត់ ហើយក្នុងនោះមាន 2សំនួរ ក្នុង1សំណួរ 4ពិន្ទុក

5 អំណានបែបខិតប័ណ្ណ ក៏មានតែ1លំហាត់ដែរ ហើយ ក្នុងនោះមាន 2សំនួរ ក្នុង 1សំណួរ 4ពិន្ទុ

ក្រោយពីអ្នកបានដឹងពីប្រភេទ លំហាត់,ចំនួន និង ពិន្ទុកនីមួយៗនៃលំហាត់ 読解ហើយ អ្នកអាចពិចារណាថា តើអ្នកគួរចំណាយពេលច្រើនទៅលំហាត់មួយណាដើម្បីបានពិន្ទុកខ្ពស់។

តោះ!ឥលូវយើងមកមើលពីគន្លឹះខ្លះៗ ដែលទាក់ទងនឹងសំនួរមួយចំនួននៅពេលដែលយើងធ្វើ読解

1 តើអ្នកសសេរគាត់ចង់បង្ហាញពីអ្វី ?

(~筆者が考える理由は?/~筆者の考えに近いものはどれか?/~筆者の気持ちとして、最も適当なものはどれか?)

ទាំងអស់សុទ្ឋតែជាពាក្យសំនួរដែលគេតែងតែសួរអ្នកនៅពេលប្រលង ហើយសំណួរខាងលើគឺគេចង់សួរពីអារម្មណ៍ឬ ការគិតរបស់អ្នកសសេរ មិនមែនសួរពីអារម្មណ៍ឬ ការគិតរបស់អ្នកអានទេ ដូច្នេះ មិនអាចយកគំនិត ឬ ការយល់ឃើញរបស់យើងទៅលាយឡំជាមួយនោះទេ ។ជាទូទៅ នៅពេលដែលមានសំនួរបែបនេះ យើងអាចស្វែរពាក្យ ដូចជា ~と思います/~のではないか。/~のではないかと思います ជាដើម ហើយនៅកន្លែងមួយចំនួន ខាងក្រោយ ឈ្នាប់មួយចំនួន ~が、/~しかし/でも、/ところが、ជាដើម ដែលប្រយោគខាងក្រោយនៃពាក្យទាំងអស់នេះ សុទ្ឋសឹងជា ការយល់ឃើញរបស់អ្នកសសេរ

2 ”それ/これ” តើគេចង្អុលទៅលើអ្វី ?

(「それ」は何を指しているのか?/ 「こうはいかない」がどういうことか ?/「そう」がさす内容としては最も適当なものはどれか)

សំណួរទាំងអស់គឺតែងតែមាននៅពេលប្រលង ហើយយើងនៅតែប្រើប្រាស់វិធីសាស្ត្រដដែល នោះគឺ ស្វែងរក ចម្លើយនៅខាងលើ ឬ ខាងក្រោមនៃពាក្យទាំងនេះ ។បើក្នុងប្រយោគទី1 មិនឃើញចម្លើយ ស្វែងរក នៅប្រយោគទី2 សរុបសេចក្តីមក គឺវា មិនរត់ហួសពីប្រយោគទី៣ ទេ (លំហាត់នេះតែងតែមានក្នុងលំហាត់中文)

3 តើចម្លើយមួយដែលត្រូវនឹង អត្ថបទខាងលើ

(~正しいものはどれか/「~」とあるが、それはなぜか?)

នៅពេលជ្រើសរើសចម្លើយ ដាច់ខាតជម្រុះចោលនូវចម្លើយដែលខុស100%ចេញមុនគេ ជាទូទៅ ក្នុងសំណួរបែបនេះ គឺមានចម្លើយ2 ដែលមើលទៅត្រូវទាំង 2 ដូច្នេះ អាចនឹងភាគរយនៃការខុស តាមយោបល់ និងបទពិសោធន៍របស់ខ្ញុំ គួរមើល និងស្វែងយល់ពីអត្ថនៃចម្លើយដែលនៅសល់នោះ ហើយព្យាយាម​បកប្រែជាភាសាខ្មែរអោយបានត្រឹមត្រូវ ។អ្នកភាគច្រើនតែងតែរើសមិនត្រូវ ដោយសារការយល់មិនច្បាស់ពីអត្ថន័យ នៃចម្លើយ

4 សំណួរដែលសួរពី សេចក្តីរួមរបស់អត្ថបទ

(この文章の題として最も適当なものどれか?/筆者はどのような気持ちから?)

ចំណួរបែបនេះ គឺជ្រើសរើសយក ចម្លើយណាដែលគេប្រដូច

ឧទាហរណ៍ ក្នុងអំណាន គេសសេរពី រថយន្ត ,យន្តហោះ , ទូក ជាដើម ដូច្នេះអ្នកត្រូវពេលដែលរើសចំលើយ អ្នមិនគួរជ្រើសរើស យករថយន្ត ឬ យន្តហោះ គឺ អ្នកគួរជ្រើសរើសចំលើយណាដែលមានសសេរពី “យានជំនិះ” ឬ ” មធ្យោយបាយ” ធ្វើដំណើរ

5 កន្លែងបំពេញចន្លោះ

「~」に入る最も適当な言葉はどれか」

ត្រង់ចំនុចនេះ មាន២ករណី

ទី1 គឺជ្រើសរើស ពាក្យដែលសាកសម

ទី 2 គឺជ្រើសរើស យកឈ្នាប់ (接続詞)

បើជាករណីទី1 អ្នកត្រូវស្វែងយល់ពីអត្ថន័យ អំណានទាំងមូលសិន ហើយសាកល្បងបកប្រែប្រយោគដែលនៅក្បែរៗ កន្លែងបំពេញចន្លោះ ហើយជ្រើសរើសពាក្យ ដែលត្រូវនឹងអត្ថន័យ នឹងជាការស្រេច

បើជាករណីទី2 អ្នកត្រូវប្រុងប្រយ័ត្នជាមួយប្រយោគដែលនៅមុខ និង ក្រោយនៃ កន្លែងបំពេញ ថាតើវាមាន័យ បត់បែន ឬ ផ្ទុយគ្នា ឬ ស្របគ្នាឬ គ្រាន់តែជាការបកស្រាយអ្វី ជាដើម (ចងចាំ៖ កុំធ្វើអោយខ្លួនឯងច្របូលច្របល់ពេល អ្វីដែលសំខាន់ គឺ ការស្វែងយល់ ប្រយោគដែលនៅខាងមុខ និង​ខាងក្រោយ នៃកន្លែងបំពេញ )

អរគុណចំពោះការអត្ថបទចែករំលែក ខាងលើគ្រាន់តែជាបទពីសោធន៍ និង ការយល់ដឹងបន្តិចបន្តួចរបស់ខ្ញុំតែប៉ុណ្ណោះ ហើយក៏មិនធានាថា ត្រូវ100% ដែលអ្វីដែលសំខាន់ នៅតែនិយាយថា ត្រូវខិតខំរៀនសូត្រ ហើយអានអោយយល់ន័យតែម្តង រួចធ្វើការជ្រើសរើស នោះបានជាសមត្ថភាពជាក់សស្តែង

ជូនពរអោយអ្នកដែលប្រលងទាំងអស់គ្នា ប្រលងតែម្តងនេះ បានជាប់គ្រប់ៗគ្នា