http://4238-ch4-v53.uzlove.life Share To You

ទូទៅ / ហេតុអ្វីបានជាជនជាតិជប៉ុនមានអាយុវែងជាងគេ?

ជាក់ស្តែង អត្រាអាយុវ័យចំណាស់នៅជប៉ុនមានការកើនឡើង ជាងអត្រាអាយុវ័យក្មេងជាច្រើនដងក្នុងរយះពេលប៉ុន្មានឆ្នាំនេះ ដែលធ្វើអោយប្រទេសជប៉ុនកំពុងប្រឈមបញ្ហាទៅលើកំណើនអ្នកវ័យចំណាស់យ៉ាងខ្លាំង។ប៉ុន្តែ តើអ្នកដឹងដែររឺទេថាហេតុអ្វីបានជាជនជាតិជប៉ុនមានអាយុវែងជាងប្រទេសដទៃ?

#1.អាហារ

ប្រជាជនជប៉ុនភាគច្រើនបរិភោគអាហារសុខភាពច្រើន ដូចជាអាហារបែបត្រីស្រស់និងសារាយសមុទ្រ ដែលក្នុងអាហារប្រភេទនេះមានវិតាមីនបំប៉នខ្លាំងដូចOmega 3 ដែលវាអាចជួយកាត់បន្ថយជំងឺបេះដូង និងជំងឺមហារីកបាន។ជាពិសេស ជនជាតិជប៉ុនចេះគ្រប់គ្រងបរិមាណអាហារ ភាគច្រើនពួកគាត់មិនសូវញ៉ាំច្រើនពេកទេ វាក៏ជាកត្តាក្នុងការជួយរំលាយអាហារផងដែរ។

#2. ផឹកតែបៃតង

ពួកយើងសុទ្ធតែដឹង នៅក្នុងស្លឹកតែបៃតងគឺមានសារធាតុដែលអាចការពារមិនអោយកើតជំងឺមហារីក។នៅជប៉ុនអ្នកអាចរកទិញតែបៃតងបានយ៉ាងងាយស្រួល ហើយប្រជាជនជប៉ុនមានទំលាប់ផឹកតែបៃតងរាល់ថ្ងៃ។

#3. អនាម័យ

រង្វាស់អនាម័យនៅជប៉ុនគឺមានការទាមទារខ្ពស់ សឹងតែគ្រប់កន្លែងគឺអាចរកទឹកសាប៊ូលាងដៃបាន ការសំលាប់មេរោគនិងរក្សាអនាម័យជាកត្តាជំរុញសុខភាពដ៏ល្អមួយ។

#4.ត្រួតពិនិត្យសុខភាព

ប្រជាជនជប៉ុនមានទំលាប់ពិនិត្យសុខភាពមួយឆ្នាំមួយដងទំលាប់នេះអាចកាត់បន្ថយកុំអោយមេរោគរាលដាលខ្លាំង គ្រូពេទ្យអាចទប់ស្កាត់បានភ្លាមនៅពេលពិនិត្យឃើញសុខភាពខុសប្លែកពីធម្មតា។

 

#5.ហាត់ប្រាណ

ប្រជាជនជប៉ុនចូលចិត្តហាត់ប្រាណ យើងអាចឃើញមនុស្សចាស់ភាគច្រើនចូលចិត្តដើរហាត់ប្រាណនៅពេលព្រឹក និងនៅតាមក្លឹបហាត់ប្រាណ។

#6. ទោះជាមានវ័យចំណាស់ក៏នៅតែធ្វើការ

ប្រជាជនជប៉ុនមានទំលាប់ឯករាជ្យនិងយកចិត្តទុកដាក់ធ្វើការតាំងពីតូច។ជាមធម្មតា នៅតាមផ្ទះនិមួយៗគេមិនសូវឃើញមានអ្នកបំបើការងារតាមផ្ទះទេ រាល់ការងារទាំងអស់គឺត្រូវរៀបចំទុកដាក់ដោយខ្លួនឯង​ ដូច្នេះទោះនៅពេលមានវ័យចំណាស់ ក៏ពួកគាត់នៅតែបន្តការងារដោយខ្លួនឯងដែរ ពីព្រោះការធ្វើការមានអត្ថន័យថាអ្នកនៅរស់និងមានតំលៃ។


តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?