~はさておき・~はさておいて
名詞+はさておき・はさておいて
~か+はさておき
~かどうか+はさておき
1、取り上げる必要がないか、あるいは優先度が低い話題を後回しにし、最も重要な問題を提示するときに用いる文型です。
→នេះជាសំណង់ប្រយោគដែលប្រើប្រាស់ដើម្បីបង្ហាញពីបញ្ហាដែលសំខាន់ជាងគេ ឬ ប្រធានបទដែលសំខាន់ ដោយបង្វិលធ្វើការបង្វិលប្រធានបទដែលមានអាទិភាពទាបចេញ ឬ ប្រធានបទដែលមិនចាំបាច់ក្នុងការលើកឡើងមកនិយាយ។
ឥលូវទុក...ទៅមួយឡែកសិន នៅមានរឿងសំខាន់ជាងនេះ
1、
見た目はさておき、味はとても美味しいよ。
→រូបរាកសំបកខាងក្រៅទុកមួយឡែកសិន រឿងសំខាន់នោះ រសជាតិឆ្ងាញ់មែនទេ។
2、
世間の評価はさておき、私は良かったと思う。
→ការវាយតម្លៃរបស់មហាតជនទុកមួយឡែកសិន ខ្ញុំគិតថាពិតជាល្អណាស់។
3、
外見はさておき、とても優しい人だった。
→រូបរាងខាងក្រៅរបស់គាត់ទុកមួយឡែកសិន រឿងសំខាន់នោះ គាត់ជាមនុស្សចិត្តល្អណាស់។
4、
結果はさておき、今年も楽しい一年だった。
→លទ្ធផលទុកមួយឡែកសិន អ្វីដែលសំខាន់គឺឆ្នាំនេះ ជាឆ្នាំមួយដែលសប្បាយ។
5、
難しい話はさておき、今日はワイワイ楽しく飲みましょう。
→រឿងពិបាកៗទុកមួយឡែកសិន អ្វីដែលសំខាន់ថ្ងៃនេះ នាំគ្នាផឹកឲ្យសប្បាយម្តង។
6、
どちらが悪いかはさておき、喧嘩を止めるのが先だろう。
→រឿងថាអ្នកណាអាក្រក់នោះទុកមួយឡែក អ្វីដែលសំខាន់នោះគឺ ជាបញ្ឈប់ឈប់ឲ្យឈ្លោះគ្នាជាមួយសិន។
7、
新しいスマホはデザインはさておき、素晴らしい機能が充実している。
→ស្មាតហ្វូនថ្មី រឿងឌីហ្សាញទុកមួយឡែក អ្វីដែលសំខាន់នោះគឺ មុខងារដ៏អស្ចារ្យនៃម៉ាស៊ីន គឺពិតជាដំណើរការបានយ៉ាងពេញចិត្ត។
8、
誰が発表するかはさておき、先にプレゼンの内容について話し合いましょう。
→រឿងថាអ្នកណាឡើងធ្វើបទបង្ហាញនោះ ទុកមួយឡែកសិន អ្វីដែលសំខាន់ជាងនេះគឺ ដំបូងនិយាយគ្នាពីខ្លឹមសារនៃបទបង្ហាញជាមុនសិន។
9、
誰がミスしたのかはさておき、今度ミスが起きないようにはどうしたら良いかを考えることが大事だ。
→រឿងថាអ្នកណាជាបង្ករឲ្យមានកំហុសទុកមួយឡែកសិន អ្វីដែលសំខាន់ចំពោះមុខឥលូវគឺ គិតថាគួរធ្វើយ៉ាងណាទើបមិនកើតកំហុសលើកនេះជាថ្មីម្តងទៀត។
10、
実現可能かかどうかはさておき、彼のアイディアは面白いことは確かだ。
→រឿងថាតើអាចក្លាយជាការពិតឬ មិនអាចក្លាយជាការពិតនោះ ទុកមួយឡែកសិន គំនិតរបស់គាត់ជាគឺគំនិតគួរឲ្យចាប់អារម្មណ៍នោះ ពិតជារឿងពិតប្រាកដមែន។
1、
A:恋人とデートしないの?
B:明日は試験なんだ、恋人はさておき、今は勉強するよ。
→
A: អត់ទៅណាត់ដើរលេងជាមួយ២នាក់សង្សារទេឬ?
B: ស្អែកមានប្រលង។រឿងសង្សារអីហ្នឹងទុកមួយឡែកសិន អ្វីដែលសំខាន់ពេលឥលូវ គឺរៀន។
2、
A:それは冗談だよ。
B:冗談はさておき、本当のことを言ってください。
→
A:រឿងហ្នឹងនិយាយលេងទេ។
B:រឿងនិយាយទុកមួយឡែកសិន សូមប្រាប់ខ្ញុំពីរឿងពិត។
3、
A:学校の宿題終わった?
B:まだ。宿題はさておき、今は休みを楽しもう!
→
A:កិច្ចការផ្ទះពីសាលាមកធ្វើចប់ឬនៅ?
B:នៅទេ។រឿងកិច្ចការផ្ទះទុកមួយឡែកសិន ឥលូវនាំគ្នាសប្បាយនិងការឈប់សម្រាកសិន។
4、
A:旅行の日は決まったけど、どこ行く?
B:どこへ行くかはさておき、アルバイトの休みを取らなきゃ。
→
A:ថ្ងៃដើរលេងយើងកំណត់រួចហើយ យើងគិតទៅណាដែរ?
B: រឿងថាទៅណានោះទុកមួយឡែកសិន សំខាន់ខ្ញុំត្រូវសុំច្បាប់ឈប់សម្រាកពីកន្លែងការងារក្រៅម៉ោងសិន។
**មានពេលខ្លះមានរូបរាងជា「~はさておいて」「~はさておきまして」
冗談はさておいて、そろそろ話し合いの続きを始めませんか。会議室の使用時間も迫っていることですしね。
→រឿងនិយាយលេងនោះទុកមួយឡែក យើងល្មមដល់ពេលចាប់ផ្តើមបន្តការពិភាក្សាគ្នាហើយមែនអុីចឹងឬ?ម៉ោងប្រើប្រាស់បន្ទប់ប្រជុំ ក៏ខិតចូលជិតដល់ម៉ោងទៀត។
社員旅行の件ですが、費用のことはさておいて、まず日程について検討してみましょう。
→ករណីដំណើរកំសាន្តបុគ្គលិក រឿងថ្លៃចំណាយទុកមួយឡែកសិន ដំបូងគួរនាំគ្នាគិតពីគម្រោងកាលបរិច្ឆេទជាមុនសិន។
今日の会議は新しい企画のことはさておいて、まず先月の仕事のまとめから入りましょう。
→ការប្រជុំថ្ងៃនេះ រឿងគម្រោងថ្មីទុកមួយឡែកសិន ដំបូង ចាប់ពីផ្តើមចូលពី ការសរុបការងារខែមុនសិន។
【慣用表現】
何はさておき
→ជាដំបូងនាចំពោះមុខអ្វីដែលសំខាន់គឺ
(បង្កប់អត្ថន័យថា គ្មានអ្វីសំខាន់ទៀតទេ ឥលូវអ្វីដែលចង់ធ្វើមុនគេនោះ......)
1、
何はさておき、君に今の気持ちを伝えたい。
→ជាដំបូងអ្វីដែលសំខាន់នាចំពោះមុខ គឺចង់ប្រាប់ពីអារម្មណ៍នាពេលឥលូវទៅកាន់អ្នក។
2、
今では、与野党で揉めている場合ではない、何はさておき、協力して被災地の救援にあたるべきだと思う。
→នាពេលឥលូវនេះ មិនមែនជាពេលគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងឈ្លោះប្រកែកគ្នានោះទេ ជាដំបូងអ្វីដែលសំខាន់នៅចំពោះមុខគឺ ខ្ញុំគិតថាគួរតែសាមគ្គីគ្នាហើយធ្វើការជួយសង្គ្រោះនៅកន្លែងគ្រោះមហន្តរាយ។
3、
何はさておき、君に感謝を伝えたい、この度は、私なんかのために力を尽くしてくれて、本当にありがとう。
→ជាដំបូង ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នក លើកនេះ ខ្ញុំពិតជាអរគុណអ្នកយ៉ាងខ្លាំង ដើម្បីខ្ញុំអ្នកបានបញ្ចេញអស់កម្លាំងកាយចិត្ត។
4、
何はさておき、この記事を読んでみてください。健太くんが何やらすごい発見をしてみたいですよ。
→ជាដំបូងអ្វីដែលសំខាន់នាចំពោះមុខ សូមអានអត្ថបទ(កាសែតឬ ទស្សនាវដ្តី)មួយនេះជាមុនសិន។ លោកkenta ដូចជារកបានរបស់អ្វីមួយដ៏អស្ចារ្យ។
5、
お腹が空いたので、何はさておきすぐ食べられる店を探して食事してしまおう。
→ដោយសារតែខ្ញុំឃ្លានហើយ ជាដំបូងអ្វីដែលសំខាន់ចំពោះមុខ គឺ នាំគ្នាស្វែងហាងណាដែលអាចរកអ្វីញ៉ាំ ហើយចូលទៅញ៉ាំជាមុនសិន។
Audio